តាកែវ៖ ស្ត្រីម្នាក់ត្រូវសមត្ថកិច្ចនគរបាលស្រុកត្រាំកក់ខេត្តតាកែវបានឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ជនរងគ្រោះជាម្ចាស់ម៉ូតូក្នុងករណីឆបោក។ ជនសង្ស័យត្រូវបានឃាត់ខ្លួននៅចំណុចភូមិដីក្រហម ឃុំត្រពាំងអំពិល ស្រុកគងពិសី ខេត្តកំពង់ស្ពឺកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩។
សមត្ថកិច្ចនគរបាលស្រុកត្រាំកក់បានបញ្ជាក់ថាជនសង្ស័យមានឈ្មោះ សំ ស្រីពៅ ភេទស្រី អាយុ២៣ឆ្នាំ មានទីលំនៅភូមិដីក្រហម ឃុំត្រពាំងអំពិល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ សព្វថ្ងៃស្នាក់នៅផ្ទះជួល ភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។ជនរងគ្រោះឈ្មោះ ហម ភារិត ភេទប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅស្រុកត្រាំកក់ ខេត្តតាកែវ ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យត្រួវសមត្ថកិច្ចសាកសួរកសាងសំណុំរឿងតាមនីតិវិធី។ចំណែកវត្ថុតាងម៉ូតូ ត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ៕