ភ្នំពេញ៖ ចេញមកពីបន្ទប់ទឹកវិញ​ ឃើញនារីម្នាក់កំពុងដេកលើសាទ្បុង​ មើ​លទៅទំនងពេក​ ក៏ស្ទុះទៅធ្វើសកម្មភាព ចាប់រំលោភនាងតែម្ដង​ តែនាងបាន​រើ​​បម្រាស់​ ហើ​យស្រែកឆោឡោឱ្យម្ចាស់ផ្ទះជួយបានទាន់ពេល រួចរាយការណ៍ប្រាប់កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលច្រាំងចំរេះទី២ វាយខ្នោះយកទៅប៉ុស្តិ៍តែម្ដង បន្ទាប់ពីបុរសល្មោមកាមនេះ​ មកផឹកស្រានៅមុខផ្ទះ​រហូតស្រវឹង​ចូលទៅដេកបានមួយសន្ទុះ ហើ​យងើបចូលបន្ទប់ទឹក ហើ​យពេលចេញមក​ ក៏ធ្វើ​សកម្មភាពចាប់រំលោភនាងតែម្ដង។​

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើ​លឡើ​ងនៅត្រង់ចំណុចផ្ទះលេខ២៤៤៨ ក្រុមទី១ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅវេលាម៉ោង១២យប់ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩។

ជនសង្ស័យឈ្មោះ សេង កុសល ហៅសើ​ អាយុជាង៥០ឆ្នាំ​ មានទីលំនៅ​ ផ្ទះលេខគ្មាន​ ក្រុម៦ ភូមិក​ សង្កាត់ច្រាំងចំរេះទី២ មុខរបររត់ម៉ូតូឌុប(ឃាត់ខ្លួន) (ជនសង្ស័យមានសារធាតុញៀន)។

សមត្ថកិច្ចបានឲ្យ​ដឹងថា​ កាលពីវេលាម៉ោង៨យប់​ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ ជនសង្ស័យបានមកផឹកស្រា នៅមុខផ្ទះកើតហេតុខាងលើ ពេលផឹករួចក៏ចូលទៅដេក មួយស្របក់ក្រោយមកក៏ងើបទៅបន្ទប់ទឹក លុះត្រទ្បប់មកវិញ ឃើញនារីរងគ្រោះកំពុងដេកលើសាទ្បុង​ មើលឃើ​ញទំនងពេក​ ក៏ស្ទុះទៅធ្វើសកម្មភាព ចាប់រំលោភនារីរងគ្រោះតែម្តង ភ្លាមៗនោះនារីរងគ្រោះបាន​រើ​​បម្រាស់​ ហើយស្រែកឆោឡោឱ្យម្ចាស់ផ្ទះជួយបានទាន់ពេល​ បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង​ រាយការណ៍​ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍ និងធ្វើ​ការឃាត់ខ្លួនជនសង្ស័យមកធ្វើការសាកសួរ នៅស្នាក់ការប៉ុស្តិ៍តែម្តង។

ក្រោយកើតហេតុ​ ជនសង្ស័យ​ត្រូវបានសមត្ថកិច្ចសង្កាត់ប៉ុស្តិ៍នគរបាលច្រាំងចំរេះ​ទី២ ឃាត់ខ្លួន​ បញ្ជូនទៅធ្វើការសាកសួរ​ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីដើម្បីអនុវត្តន៍តាមនិតិវិធី៕