ភ្នំពេញ​: មានករណីគ្រោះថ្នាក់បនកើតឡើងរវាងរថយន្តស្ទូច​បើក​បុក​ម៉ូតូ​លោតាម្នាក់​ជិះ​បត់​ឆ្លងផ្លូវ​អូស​ជាង​៥០​ម៉ែត្រ បណ្ដាល​ឲ្យ​លោកតា​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​យ៉ា​អាណោច​អ​ធ័​ម​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២​នាទី​រសៀល ថ្ងៃទី​២៤ ​ខែមករា ​ឆ្នាំ​២០១៩ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ​ខាងមុខ​ក្លោងទ្វារវត្ត​ច័ន្ទ​បុរី​វង្ស ភូមិ គ្រួស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ​។

​សព​រងគ្រោះ​ដែល​បាន​ស្លាប់​មានឈ្មោះ ទូច ព្រឹម អាយុ៧៥​ឆ្នាំ​មុខរបរ​លក់​អំបោស ស្នាក់នៅ​ម្ដុំ​ភ្នំ​បាសិត មាន​ស្រុកកំណើត ភូមិ​ម្កាក ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្ដាល​៕