បាត់ដំបង៖ កាលពី​ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ វេលា​ម៉ោង១៧ និង១០នាទីល្ងាច ហេតុការណ៍​គោយន្ត​កន្ត្រៃ​ដឹកឈើ​ពី​លេចទៅ​កើត​ដាច់​កង់​ក្រឡាប់​ខ្លួនឯង​នៅ​ចំណុច​ភូមិ​កំ​ប្រង់ ឃុំ​តា​គ្រៃ ស្រុក​កំរៀង ខេត្តបាត់ដំបង បណ្តាល​ឲ្យ​ស្លាប់ម្នាក់។

សពជនរងគ្រោះ​ឈ្មោះ ហឹ​ន ហាន ភេទ​ប្រុស​អាយុ ៣៩ ឆ្នាំ​រស់នៅ​ភូមិ​ស្រះ​ទឹក ឃុំ​តា​គ្រៃ ស្រុក​កំរៀង ខេត្តបាត់ដំបង ៕