កំពង់ចាម៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តធុនធំ១គ្រឿងសង្ស័យតៃកុងរថយន្តងងុយដេកបានរេចង្កូតបុកចូលតូបលក់គ្រាប់ត្នោត បណ្តាលឲ្យក្មេងប្រុសម្នាក់ អាយុ០៥ឆ្នាំ ស្លាប់បាត់បង់ជីវិត យ៉ាងអាណោធអាធ័ម ចំណែកតៃកុងរថយន្តរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ។

ហេតុការណ៍នេះកើតឡើង កាលពីថ្ងៃទី៥ មករា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ៕