ករណីគ្រោះថ្នាកចរាចរណ៍មួយបានកើតឡើងរវាងរថយន្តកូរ៉េ១តោនកន្លះ​ បុកជាមួយម៉ូតូ។

រថយន្តបើកពីជើងទៅត្បូងតាមបណ្ដោយផ្លូវជាតិលេខ៣ក្នុងសង្កាត់ ចោមចៅ​ ខណ្ទ ពោធិ៍សែនជ័យ លុះមកដល់កន្លែងហាងមួយកន្លែងមានយីហ៊ោ បុប្ភាជាយក្រុងថ្មី ក៏បានរេចង្កូតទៅបុកម៉ូតូមាក​ ស៊ូមើអិុច​ ១គ្រឿងដែលមានគ្នា៣នាក់យ៉ាងពេញទំហឹង​ បណ្ដាលភាគីម៉ូតូម្នាក់ស្លាប់នៅនឹងកន្លែង ២នាក់ទៀតរបួសធ្ងន់ ត្រូវបានរថយន្តដឹកទៅសង្ក្រោះបន្ទាន់នៅមន្ទីពេទ្យ។

អ្នកស្លាប់មានឈ្មោះ: ពោយ អាយុ១៧ឆ្នាំ មុខរបរជាកម្មកររោងចក្រ​ រីឯជនរងគ្រោះ២នាក់នៅមិនទាន់ស្គាល់អតសញ្ញាននៅឡើយទេ។