បន្ទាយមានជ័យ៖ រថយន្តដឹកដំឡូងមីស្ងួតបុកម៉ូតូកង់បីស្លាប់ម្នាក់របួសធ្ងន់ស្រាល២នាក់ ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង១១ និង១៥នាទី នៅចំណុចមុខស្ថានីយ៍ដឹកអ្នកដំណើរអន្តរជាតិ ស៊ូជីញ ក្នុងភូមិអណ្តូងថ្មមាស សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

១.សពឈ្មោះ ក្រៅហៅជ្រូក អាយុ៣៥ឆ្នាំ ស្រុកកំណើត ភូមិទង ឃុំសួង ស្រុកសួង ខេត្តត្បូងឃ្មុំ អ្នករួមដំណើរ។ ២.អ្នកបើកបរកង់បី ឈ្មោះ សៀម ពិសិដ្ឋ អាយុ២៩ឆ្នាំ រងរបួសស្រាល ៣.សៀម ពិសី អាយុ២៧ ឆ្នាំ (អ្នករួមដំណើរ) រងរបួសធ្ងន់ អ្នកទាំងបីនាក់ស្នាក់នៅធ្វើការសំណង់ នៅភូមិក្បាលស្ពាន២ សង្កាត់.ក្រុង ប៉ោយប៉ែត។

នគរបាលជំនាញចរាចរណ៍ក្រុងប៉ោយប៉ែតមានបានឲ្យដឹងថា មុនកើតហេតុរថយន្តដឹកដំឡូងមីស្ងួត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3B-8532 បុកជាមួយម៉ូតូកង់បីដែលបើកបរស្របទិសគ្នាពីលិចទៅកើត។

នគរបាលរូបនោះបន្តថា ពេលកើតហេតុ ម៉ូតូកង់បីដឹកម៉ាស៊ីនរថយន្តទៅធ្វើ ទំនងធ្ងន់ពេក បានរ៉េចង្កូត កាច់មកទ្រូងផ្លូវ ទើបរថយន្តបុកចំហៀងម៉ូតូកង់បី។

ក្រោយពីវាស់វែងរួចកម្លាំងនគរបាលជំនាញ បានអន្តរាគមន៍ដឹកអ្នករបួស និងសពទៅកាន់មន្ទីរពេទ្យបង្អែកប៉ោយប៉ែត២ ចំណែករថយន្តបង្ក និងម៉ូតូកង់បីរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលនិមិត្ត ដើម្បីដោះស្រាយតាមនីតិវិធី៕