មណ្ឌលគិរី​៖ ​រថយន្ត​ចំនួន​២​គ្រឿង​បាន​រង​ការខូចខាត​យ៉ាងដំណំ​មនុស្ស​ចំនួន​៤​នាក់​រងរបួស​ធ្ងន់ ​និង​ស្រាល​ និង​ផ្ទះ​ចំនួន​១​ខ្នង​បាន​បាក់​រាប​ដល់​ដី​។ ​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បាន​កើតឡើង​នៅ​ចំណុច​km136​ស្ថិតនៅ​ភូមិ​ឆ្នែង ​ឃុំ​ស្រែ​ខ្ទុ​ម ​ស្រុក​កែវ​សីមា ​ខេត្តមណ្ឌលគិរី​ កាលពី​វេលា​ម៉ោង៦ថ្ងៃទី ២៧ ខែធ្នូ ​ឆ្នាំ២០១៨​។​

​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ប្រភព​បាន​ឲ្យ​ដឹងថា​មាន​រថយន្ត​ចំនួន​៥​គ្រឿង​បាន​បើក​តាម​ពីក្រោយ​ឡាន​សាំ​យ៉ុង​មួយគ្រឿង​ដែលមាន​ផ្ទុក​ឈើប្រណិត​ក្នុងទិសដៅ​ពី​ស្រុក​កែវ​សីមា ឆ្ពោះទៅ​ស្រុក​ស្នួល​ខេត្តក្រចេះ​។ មកដល់​ចំណុចកើតហេតុ រថយន្ត​ពីរ​គ្រឿង​បាន​ប៉ះទង្គិច​គ្នា បណ្ដាលឱ្យ​រថយន្ត​សាំ​យ៉ុង​រង​ការ​ក្រឡាប់ ជាច្រើន​ត្រឡប់​ចូលទៅក្នុង​ផ្ទះមួយ​ខ្នងរ​បស់បង​ប្អូន​ខ្មែរ​អ៊ីស្លាម​។​

​ប្រភព​បាន​បន្តថា​គ្រោះថ្នាក​នោះ​បង្ក​ឱ្យ​មនុស្ស​នៅក្នុង​ផ្ទះ​ម្នាក់​រងរបួស​ធ្ងន់​។​ ចំណែក​មនុស្ស​នៅលើ​រថយន្ត​សាំ​យ៉ុង ចំនួន៣​នាក់ បាន​រងរបួស​ធ្ងន់​ស្រាល​កំពុង​ស្ថិតនៅ​ក្នុងកា​រ​ជួយសង្គ្រោះ​។ ដោយឡែកម្ចាស់​រថយន្ត​ប្រភេទ​ឆ្លាម ពុំ​ស្គាល់​អត្តសញ្ញាណ មិនបាន​ស្ថិតនៅ​កន្លែងកើតហេតុ​នេះនោះ​ទេ​។​

​សេចក្តីរាយការណ៍​ពី​កន្លែងកើតហេតុ បាន​បញ្ជាក់ថា រថយន្ត​ដែល​រត់តាម​ពីក្រោយ​រថយន្ត​សាំ​យ៉ុង គឺជា​រថយន្ត​របស់​ស​ម​ត្ថ​កិច្ច​ស្រុក​កែវ​សីមា​។​ ចំណែក​រថយន្ត​សាំ​យ៉ុង​ដែលមាន​ផ្ទុក​ឈើ​នោះ​ត្រូវបាន​គេ​បង្ហើប​ថា​មាន​ម្ចាស់​ឈ្មោះ​រដ្ឋ​ជា​តៃកុង​ឡាន​និង​ជា​កូនប្រុស​របស់លោក​មាស​សុភាព​មេបញ្ជាការ​វរៈ​ការពារ​ព្រំដែន​លេខ​២០៤​ខេត្តក្រចេះ​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​ស្រុក​កែវ​សីមា បាន​ចុះ​ដល់​គោលដៅ និង​បាន​បញ្ជូន​ជនរងគ្រោះ​ទាំង​៤​នាក់ ទៅធ្វើ​ការសង្គ្រោះ នៅ​មណ្ឌល​សុខភាព ស្រុក​កែវ​សីមា ហើយ​ខ្លះទៀត​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ នៅឯ​ប្រទេស​វៀតណាម​៕