កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ម្សិលមិញនេះ លោកK01 ដែលជាអ្នកសារព័ត៌មានល្បីឈ្មោះនៅក្នុងបណ្ដាញសង្គម ត្រូវបានម្ចាស់ហាងនំប៉ាវឆ្ងាញ់អាស៊ី១៦៨ ឧបត្ថម្ភរថយន្ដNavara១គ្រឿង សម្រាប់ជាមធ្យោបាយក្នុងការបំពេញការងារសង្គម និងការងារមនុស្សធម៌។

ដោយឃើញនូវសកម្មភាពរបស់លោកK01 តែងតែចេញមុខបំពេញរាល់ការងារសង្គម និងការងារមនុស្សធម៌ធ្វើអោយម្ចាស់ហាងនំប៉ាវឆ្ងាញ់អាស៊ី១៦៨ ពេញចិត្តនូវសកម្មភាពនេះ ទើបលោកសម្រេចចិត្តឧបត្ថម្ភរថយន្ដ១គ្រឿងនេះសម្រាប់លោកK01 បន្តការងារសង្គម និងជួយសង្គមដើម្បីបំរើប្រជាពលរដ្ឋអោយកាន់តែមានភាពងាយស្រួល និងកាន់តែទូលំទូលាយជានេះ៕