លោកតានឹងលោកយាយ អាយុជាង80ឆ្នាំ2នាក់ គ្មានកូន គ្មានចៅ នឹងគ្មានសាច់ញាតិរស់នៅកំសត់ លំបាកទុរគត គ្មានទីពឹង នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ត្រូវបានលោក ឃិត ឈឿន ជាម្ចាស់ផ្ទះល្វែង និងផ្សារKC បាននាំយកអំណោយជាច្រើន និងថវិការចំនួន៤០មុឺនរៀល​ ទៅជូនលោកតាលោកយាយដោយទឹកចិត្តអាណិតអាសូរ ដល់លោកតាលោកយាយ​។

ជារឿយៗលោក​ ឃិត ឈឿន ដែលជាអគ្គនាយកបុរី​ និងផ្សារKC តែងតែយកចិត្តទុកដាក់ជួយដល់ប្អុនប្រជាបលរដ្ឋជាច្រើនដែលមានបញ្ហាជួបប្រទះ ដ៍ដូចជាជួយក្នុងកិច្ចការងារសង្គមជាច្រើនកន្លងមកដែរ។

លោកតាលោកយាយក្រោយពីទទួលបានអំណោយដ៍ថ្លៃថ្លារពីលោកអគ្គនាយករួចមក បានសម្ដែងនូវភាពសប្បាយរីករាយក្រៃលែង និងបានជូនពរដល់អគ្គនាយក និងក្រុមគ្រួសារអោយជួបប្រទះតែសេចក្ដីសុខចំរើន អាយុយឺនយូរជារៀងរហូតតទៅ៕ (មានវីដេអូ)

 

បាន​បង្ហោះ​ដោយ Sola Khang នៅ អង្គារ 25 ធ្នូ 2018

បាន​បង្ហោះ​ដោយ Sola Khang នៅ អង្គារ 25 ធ្នូ 2018