ភ្នំពេញ៖ នៅ​ក្នុង​គ្រុប សមាគម​សិល្បៈ​ស្ម័គ្រ​ចិត្តលោកជំទាវ ញ៉ែម មរកត ​បាន​សង្កត់​ធ្ងន់​ថា៖ បិទ​ហាង​នេះ ចាប់​ខ្លួន​ជន​ដៃ​ដល់ និង​ជន​សម​គំនិត ទាមទារ​ជំងឺ​ចិត្ត សូម​មេត្តា​កុំ​យោគយល់ ហើយ​ក៏​អាច​ប្ដឹង​មក​ក្រសួង​កិច្ចការ​នារី​បន្ថែម​ក៏​បាន​ដែរ។ នៅ​ក្រសួង​កិច្ចការ​នារី​មាន​គណៈកម្មាធិការ​លើក​កម្ពស់​សីលធម៌​សង្គម និង​តម្លៃ​ស្ត្រី​ខ្មែរ ដែល​សមាសភាព​មាន​ថ្នាក់​ដឹកនាំ​ស្ត្រី​មក​ពី​គ្រប់​ក្រសួង​ស្ថាប័ន ក្នុង​នេះ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជា​ប្រធាន​កិត្តិយស។

សូម​រំលឹក​ថា តារា​ចម្រៀង​ខាង​លើ ត្រូវ​បុរស​ម្នាក់​គប់​ស្រាបៀ​ដាក់ អំឡុង​ពេល​ឡើង​ច្រៀង​ក្នុង​កម្មវិធី​បើក​ហាង​ថ្មី​នេះ។ គេ​មិន​ទាន់​បាន​បញ្ជាក់​ច្បាស់​ទេ​ថា បុរស​នោះ​គប់​ដោយសារ​អ្វី ប៉ុន្តែ​វា​បាន​បង្ហាញ​ពី​ភាព​មិន​ផ្ដល់​តម្លៃ​ដល់​ស្ត្រី​ខ្មែរ​ឡើយ៕