​ព្រះ​វិហារ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្កដោយ​ខ្លួនឯង​បណ្តាលឱ្យ​យុវជន​ម្នាក់​ស្លាប់​ភ្លាមៗ​។ ​ហេតុការណ៍​បានកើត​ឡើង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦២​ស្ថិតនៅត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​៨៦-៨៧ ដែរ​ស្ថិត​ក្នុងភូមិ​ត្រពាំង​ល្អក់​ ឃុំ​រំដោះ ​ស្រុក​រវៀង​ ខេត្តព្រះវិហារ​ កាលពី​រសៀល​ថ្ងៃទី​២៥ ​ខែធ្នូ ​ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ហេតុការណ៍​គ្រោះថ្នាក់​នេះ គឺ​បណ្តាលមកពី​យុវជន​ម្នាក់ ឈ្មោះ ហ៊​ន​សំ​សីលា អាយុ ១៧​ឆ្នាំ រស់នៅ​ភូមិ បាក់​ក្ដោង ឃុំ​របៀប ស្រុក​រវៀង ខេត្តព្រះវិហារ​។ បាន​បើកបរ​ម៉ូតូ​ម៉ាក ហុងដា ទ្រី​ម​សង់ សេរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ ព្រះវិហារ 1C-8285​។ ​ធ្វើដំណើរ​ពី​ខេត្តព្រះវិហារ គោលបំណង​ត្រឡប់​ទៅ​លំនៅស្ថាន​វិញ​។​គឺ​បើកបរ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​រនាំង​បាំង​ផ្លូវ​ហើយ​បណ្តាលឱ្យ​យុវជន​នោះ​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​តែម្ដង​។​

​សព​ជនរងគ្រោះ​ត្រូវបាន​សាច់ញ្ញាតិ​និង​ក្រុមគ្រួសារ ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណីរ​៕