​ភ្នំពេញ៖ សាកសព​បុរស​ម្នាក់​រួម​ជាមួយ​ម៉ូតូ​មួយគ្រឿង​នៅក្នុង​ប្រឡាយទឹក​សម្ភារៈ​រាយប៉ាយ​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​នៅលើ​ដីឡូត៍​មួយកន្លែង​មាត់​ប្រឡាយ​គេ​សង្ស័យ​ជា​ករណី​ឃាតកម្ម​។​

ករណីនេះ​មានការ​ភ្ញាក់ផ្អើល​នេះ​នៅតាម​ផ្លូវ​៣០​ម៉ែត្រ​មុខ​រោងចក្រ​អំបោះ​ភូមិ​ស្រែ​ជម្រៅ​សង្កាត់​ចោមចៅ​២​ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​វេលា​ម៉ោង​៥​និង​៥០​នាទី​ព្រឹក ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨​នេះ ។​

​សាកសព​មិនទាន់​ស្គាល់​អត្តសញ្ញាណ​មាន​អាយុ​ជាង​២០​ឆ្នាំ​ពាក់អាវ​រងារ​ដៃ​វែង​ស្លៀកខោ​ខូវ​បោយ​ខៀវ ជើងវែង ពាក់​ស្បែកជើង​ប៉ាត់​តា​។ លើ​ក្បាលមាន​ស្នាម កាប់រ​មួ​ស ហូរឈាម ។ នៅ​កន្លែងកើតហេតុ មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្លុប​ពី​ពណ៌​ស​និង​មួយ​សុ​វត្តិភាព​មួយ​នៅក្នុង​ប្រឡាយទឹក​សម្ភារៈ​មួយចំនួន​នៅ​រាយប៉ាយ ក្បែរ​សាកសព ។​

​តាម​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា ខណៈដែល​ពលរដ្ឋ ធ្វើដំណើរ​តាមផ្លូវ​៣០​ម៉ែត្រ​នៅវេលា​ម៉ោង​ខាងលើ ស្រាប់តែ​បរទះឃើញ​សាកសព ដេកស្លាប់​ផ្កាប់មុខ នៅ​ដីឡូត៍ មាត់​ប្រឡាយ ទើប​ផ្អើលឆោឡោ រាយការណ៍​ប្រាប់​សមត្ថកិច្ច ។

ករណីនេះ​សង្ស័យ​ជា​ករណី​ឃាតកម្ម ខណៈដែល​ជនរងគ្រោះមាន​ស្នាមដាច់​រយៈ​ក្បាលហូរឈាម​។ តែ​ទោះជា​យ៉ង​ណា​ក្តីសមត្ថកិច្ចចុះ​ទៅដល់​កន្លែងកើតហេតុដើម្បី​ពិនិត្យសាកសួរស្រាវជ្រាវជាមុនសិន ។​

​ជនរងគ្រោះ ឈ្មោះ ស្រៀ​ង សីលា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរជាង​ជួសជុល​ទូរស័ព្ទ នៅ​ផ្សារ​អូរ​ឡាំ​ពិ​ក ស្នាក់នៅ​ជាមួយ​ជីដូន ឈ្មោះ លុច សៀង ហ៊ុន អាយុ​៦១​ឆ្នាំ នៅ​បុរី​សន្តិភាព​២ ភូមិ​តំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ស្រុកកំណើត ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល ។ មាន​ឪពុក​ឈ្មោះ វ៉ាន ស្រៀ​ង អាយុ​៤៨​ឆ្នាំ មាន​ម្តាយ ឈ្មោះ សឿង ហុង អាយុ​៣៥​ឆ្នាំ មាន​បងប្អូន​ចំនួន ៤​នាក់ ស្រី​១ ប្រុស​៣​នាក់ ជនរងគ្រោះ​ជា​កូន​ទី​២ ។​

​តាម​ការបំភ្លឺ​ពី​ស្ត្រី​ជា​ជីដូន​របស់​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា​ចៅប្រុស​របស់គាត់​បាន​ទៅ​ចូលរួម​កម្មវិធី​ខួបកំណើត​មិត្តភក្តិ​នៅ​ម្តុំ​ពោធិចិនតុង​កាលពី​យប់​ថ្ងៃទី​២៥ ​ខែធ្នូ​ ឆ្នាំ​២០១៨​។ ​លុះដល់​វេលា​ម៉ោង​១០​ និង​៣០​នាទី​យប់ ថ្ងៃ​ដដែល បាត់​ចៅ​យូរ ខ​ល​ទៅ​សួរ​ម្តង ចៅប្រុស​ជា ជនរងគ្រោះ​ប្រាប់ថា ចេញ​ឥឡូវ ហើយៗ​នៅតែ​មិនឃើញ​ដម់​ផ្ទះ​ទៀត​។

លុះដល់​ម៉ោង​១២​រំលងអធ្រាត្រ ចូល​ថ្ងៃទី​២៦ ខែធ្នូ នេះ ទូរស័ព្ទ​ទៅ​ម្តងទៀត ចូល​តែ​មិន​លើក បាត់​ដំណឹង​រហូតដល់ វេលា​ម៉ោង ៥​និង​៥០​នាទី​ព្រឹក​នេះ​តែម្តង ផ្អើលឆោឡោ មក​មើល ទើប​ដឹងថា​ចៅ​ខ្លួនឯង ។​

​នៅ​កន្លែងកើតហេតុ ការសន្និដ្ឋាន​បឋម បានឱ្យដឹងថា ជនសង្ស័យ​ស្ទាក់ វាយកាប់ជនរងគ្រោះ រុញ​ទម្លាក់​ទឹក ហើយ​គេចខ្លួន រួច​ជនរងគ្រោះ មិនទាន់​ស្លាប់ ស្រ​វ៉ា​ឡើងគោក ហើយ​ដាច់ខ្យល់​ស្លាប់​តែម្តង​។ ព្រោះ​ជើងខោ​របស់​ជនរងគ្រោះ សើម​ទទឹក ហើយ​សមត្ថកិច្ច កំពុង​សាកសួរ និង​ស្រាវជ្រាវ​ករណី​ខាងលើ ៕