ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុនឹងយុវត្ដី២នាក់ទៀតរងរបួសស្រាល ខណៈពេលពួកគេទាំង៣នាក់ជិះម៉ូតូមួយគ្រឿងទៅបុករថយបន្តបែនដឹកដីកំពុងបើកឆ្លងកាត់ផ្លូវយ៉ាងពេញទំហឹងបណ្តាលឲ្យស្លាប់នឹងរបួសបែបនេះតែម្តង ។ ហេតុការណ៍គ្រោះយ៉ាងរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវជាតិ៥ត្រង់ចំណុចមុខ(ធនាគាអេស៊ីលីដាឬស្សីកែវ)ក្រុម៧ភូមិស្ពានខ្ពស់សង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌឬស្សីកែវ។

យុវជនរងគ្រោះមានឈ្មោះ ហម រតនះ ហៅ ហ្គោល អាយុ១៧ឆ្នាំមានមុខរបរ នៅផ្ទះ មានទីលំនៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅជិម៉ូតូម៉ាកសេ១២៥ស៊េរីឆ្នាំ២០១៥ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ 1FC-2971 ។ ចំណែកយុវត្ដី២នាក់រងរបួសស្រាលដែលរួមដំណើរជិះពីក្រោយនោះមិនត្រូវបានស្គាល់អត្តសញ្ញាណ្ណនោះឡើយ។រីឯរថយន្តម៉ាក់នីសាន់ពណ៍លឿងពាក់ស្លាកលេខចង្កូតស្តាំPP-1527របស់ក្រុមហ៊ុន(អិល អិន អេស ខេ ខនស្រ្តាក់សិន)អ្នកបើកបរក្រោយកើតហេតុរត់គេចខ្លួនបាត់ស្រមោល៕