បាត់ដំបង៖ រថយន្ត១គ្រឿងម៉ាកវីហ្គូបានបុកជាមួយកាមរី បណ្តាលឲ្យស្លាប់២នាក់ភ្លាមៗនៅនឹងកន្លែង ចំណែករថយន្តបង្កបើករត់គេចខ្លួនបាត់ នាវេលាម៉ោង៦ល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិ ជីសាងឃុំត្រែងស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នាវេលាម៉ោង៦ល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិ ជីសាងឃុំត្រែងស្រុករតនមណ្ឌល ខេត្តបាត់ដំបងមានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងបង្កឡើងដោយរថយន្តម៉ាកវីហ្គូ ពណ៌សពាក់ស្កាលេខពាក់ស្លាកលេខភ្នំពេញ 1971 បើកពីកើតទៅលិចច្រាដ់ទិសគ្នា ( រត់គេចខ្លួនបាត់)ពេលមកដល់ចណុចកើតហេតុបានបើកក្នុងល្បឿនលឿនលឿនមកបុករថយន្តម៉ាកកាមរីបណ្តាលឲ្យស្លាប់២នាក់ភ្លាមៗរួចបើកគេចខ្លួនបាត់។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងដែលបានស្លាប់២ នាក់មាន ÷១, ឈ្មោះ រឿន រ៉ន ភេទ ប្រុសអាយុ ៣៩ ឆ្នាំ រស់នៅ ភូមិ ភ្ជាវឃុំត្រែង ស្រុក រតនមណ្ឌល ( ស្លាប់ )
២, ឈ្មោះ ម៉ាណ រ៉ាន់ភេទ ស្រីអាយុ ៦០ឆ្នាំ រស់នៅ ភូមិ ភ្ជាវឃុំ ត្រែងស្រុក រតនមណ្លល ( ស្លាប់ )។

បច្ចុប្បន្នមធ្យោបាយទាំង២ត្រូវសមត្ថកុច្វអូសយកមករក្សាទុកនៅអធិការស្រុកបណ្តោះអាសន្ន ឯសព្វបានប្រគល់ឲ្យ ក្រុមគ្រួសារយកទៅលំនៅដ្ឋានរៀងខ្លួនដើម្បីធ្វើបុណ្យតាមប្រពៃណី៕