ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែធ្នូរ​ ឆ្នាំ២០១៨នេះ មានតារាចំរៀងអាជីពម្នាក់គឺ​លោក រ៉ា យ៉ាឌីន ក្រោយពីបានជូបគ្រោះថ្នាក់ចរាចរណ៍អស់ពេលជាង១សប្ដាហ៍មកហើយនោះ លោកក៍បានមកទំនាក់ទំនងជាមួយនឹងលោកK01 ដើម្បីជួយរកយុត្តិធម៌ជូនរូបលោក ដោយសារតែមានរថយន្ដមិនចាំម៉ាកមួយគ្រឿងបានវ៉ាជែងមកកៀរម៉ូតូរបស់លោកបណ្ដាលអោយដួលបោករងរបួសធ្ងន់ហើយរថយន្ដបានបើករត់បាត់ស្រមោល ដោយឡែកក្រោយពីលោកដេកដួលសន្លាប់ស្តូកស្ដឹង ក៍មិនដឹងថាមានជនឆ្លៀតឱកាសមកពីណាទេបានយកលុយពីកាបូបគាត់អស់ ដោយក្នុងកាបូបនោះមានលុយជិត៥០០ដុល្លារ។

មួយវិញទៀតក្នុងអំពីគ្រោះថ្នាក់ចរាចរណ៍ លោកក៍បានរៀបរាប់អំពីជីវិតរបស់លោកផងដែរ គឺលោកជាកូនកំព្រាហើយលោកក៍បានស្រលាញ់វិស័យសិល្បះនេះតាំងពីនៅតូចៗមកម្លេះ។

ដោយឃើញពីការរៀបរាប់ពីជីវិតដ៍កំសត់នេះ លោកK01ក៍បានជួយឧបត្ថម្ភថវិការរបស់ខ្លួនផ្ទាល់ចំនួន១០មុឺនរៀល និងអ្នកមីងចន្ទ្រាចំនួន១០មុឺនរៀល សរុប២០មុឺនរៀល សម្រាប់ជូនលោកយកទៅព្យាបាលរបួសផងដែរ៕