ភ្នំពេញ៖ រថយន្តដឹកទំនិញធន់ធំមួយគ្រឿងបើក​បរក្នុងល្បឿនលឿនស្រាប់តែបែកកង់មុខបួងចង្កូត​មិនទាន់បុករះឡើងលើសួនច្បារផ្លូវ​៥០​ម៉ែត្រ​ ស្ថិតក្នុងភូមិហារ​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ កាលពីវេលាម៉ោង៣នឹង០០នាទី រសៀលថ្ងៃទី​២៤​ ខែ​ធ្នូ​ ឆ្នាំ​២០១៨​ ។

តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថាមុនដំបូងគេបានឃើញរថយន្តបង្កហេតុម៉ាក​ FUSO ធ្វើដំណើរយ៉ាងលឿនតាមបណ្តោយផ្លូវ៥០ម៉ែត្រ​ ទិសដៅពីលិចទៅកើតឆ្ពោះពីផ្លូវព្រៃសឡើងមកផ្លូវចំការដូង​ ប៉ុន្តែពេលបើកមកដល់ទីតាំងកើតហេតុស្រាប់តែរថយន្តបែកកង់មុខចំហៀងខាងឆ្វេង​ បណ្តាលអោយរថយន្តរេចង្កូតបុកឡើងសួនច្បារនឹងបុកដើម​ឈើដែលដាំលើសួនបាក់អស់ជាច្រើនដើម​ ។ ប្រភពដដែលបន្តថាក្នុងហេតុការណ៍មិនបណ្តាលអោយមានមនុស្សរងរបួសនោះទេ​ ហើយប្រជាពលរដ្ឋគិតថាករណីនេះពិតសំណាងណាស់ដែលរថយន្តមិនរេចង្កូតបុករះបងប្អូនដែលកំពុងធ្វើដំណើរតាមផ្លូវនោះ​ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងនឹងបានឃាត់អ្នកបើកបររថយន្តបង្ករួចបានទំនាក់ទំនងទៅកម្លាំងជំនាញចុះមកវាស់វែង​ យករថយន្តបង្កទៅរក្សាទុកព្រោះដោយសាររថយន្តនេះបានធ្វើអោយទ្រព្យសម្បត្តិសាធារណៈរងការខូចខាត​៕