ភ្នំពេញ៖ យុវជនម្នាក់រួមដំណើរនឹងនារីម្នាក់ទៀតបានជិៈម៉ូតូយ៉ាងលឿនជ្រុលទៅបុករ៉ឺម៉កកង់បី ពីក្រោយបណ្ដាលឲ្យបោកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងរងរបួសនារីម្នាក់។

ហេតុការណ៍ដ៍រន្ធត់នេះ កាលពីវេលាម៉ោង១២ និង៤០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃចន្ទ ទី២៤ ខែធ្នូ ឆ្នាំ ២០១៨ ស្ថិតក្នុងភូមិក្បាលដំរី២ ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សពមានឈ្មោះ ចឹក សារ៉ុម ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិ អំពិលក្តារ ឃុំ វាល់ពន់ ស្រុក ថ្ពង់ ខេត្តកំពង់ស្ពឺ។ ចំណែកនារីម្នាក់ទៀតពុំស្គាល់អត្តសញ្ញាណទេ៕