ភ្នំពេញ៖ បុរសម្នាក់បានដាច់ខ្យល់ស្លាប់នៅលើគ្រែគួរឲ្យអាណោចអធ័មចោលប្រពន្ធ និងកូនស្រីតូចកំពុងយំសោកបោកខ្លួនបន្ទាប់ផឹកខារ៉ាបាវអស់មួយកំប៉ុងប៉ណ្ណោះ ។ ហេតុការណើនេះបង្កភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង២០រំលងអាធ្រាត ឈានចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវលេខ៤២ប៉េក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

បុរសរងគ្រោះខាងលើមានឈ្មោះ កៃប៉ានភេទប្រុសអាយុ៥០ឆ្នាំមុខរបលក់លៀសហាសស្នាក់នៅទីតាងកើតហេតុខាងបានស្រុកកំណើតនៅស្រុកសាមគ្គីមានជ័យខេត្រកំពង់ឆ្នាំ ។

តាមប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា នៅពេលកើតហេតុ ជនរងគ្រោះទើបតែមកពីស្រុកកំណើត ហើយបានអង្គុយលេងជាមួយអ្នកជិតខាង និងស្រាប់តែមានអាការៈមិនស្រួលខ្លួន រួចបានទៅទិញខារ៉ាបាវមួយកំប៉ុងផឹក ។

ក្រោយមកស្រាប់តែជនរងគ្រោះប្រកាច់ស្លាប់នៅលើគ្រែមួយរំពេចចោលប្រពន្ធនិងកូនស្រីតូចសង្ស័យពុកខារ៉ាបាវ។ ក្រោយកើតហេតុសាច់ញ្ញាតិបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញមកធ្វើកោលសល្យវិឆ្ឆ័យសពរួចប្រគល់អោយក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕