ភ្នំពេញ៖ កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​និង​ថ្នាំញៀន​២៧​កញ្ចប់​ ​នៅត្រង់ចំណុច​ផ្លូវលំ​ក្រុម​៧​ភូមិ​ឡ​កំបោរ ​សង្កាត់​ស្វាយប៉ាក​ ខណ្ឌ​ឬ​ស្សី​កែវ​ កាលពី​វេលា​ម៉ោង​១១ ​ថ្ងៃទី​៥​ ខែធ្នូ ​ឆ្នាំ​២០១៨​។

សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនសង្ស័យ​ទាំង​២​នាក់​នោះ​ទី​១. ​ឈ្មោះ​មា​ញ​ រតនា​ ហៅ​រាត្រី ​ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ (​ជួញដូរ​)​ និងទី​២​.ឈ្មោះ​ សឿន​ ពិសី​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​។​

វត្ថុតាង​ដកហូត​មាន​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​២៧​កញ្ចប់ ឧ​បករ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន មួយចំនួន​និង​លុយ​រៀល ៤៥.០០០​រៀល​។

​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្តតាម​នីតិវិធី​៕