តាកែវ៖ ​បុរស​ម្នា​ក់បាន​ស្លាប់​គួរឱ្យ​អ​ណោ​ច​អធ័ម​បន្ទាប់ពី​រថយន្ត​កូរ៉ូឡា​មួយគ្រឿង​បើក​វ៉ា​ជែង​មក​បុក​ម៉ូតូ​ទាំង​កំរោល​ប៉ើង​ជាង​១០​ម៉ែត្រ​។​

ហេតុ​ការ​ណ៏​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ​ភូមិ​ក្រាំង​លាវ​ ឃុំ​រវៀង​ស្រុក​សំរោង​ ខេត្តតាកែវ​ក្រុង​ដូន​កែវ​ កាលពី​យប់​ថ្ងៃអាទិត្យ ទី​២​ខែធ្នូ ឆ្នាំ​២០១៨។​

ជនរងគ្រោះ​មានឈ្មោះ​ស្រេង ស្រូ​យ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ​មាន​ស្រុកកំណើត​ភូមិ​ស្វាយ ឃុំ​សំរោង​ស្រុក​សំរោង​ខេត្តតាកែវ​។​ ចំណែក​ភាគី​ខាង​រថយន្ត​បង្ក​តាម​សម្តី​អ្នករួមដំណើ​បាន​ប្រាប់ថា​តៃកុង​រថយន្ត វ័យក្មេង អាយុ​១៨​ឆ្នាំ ភេទ​ប្រុស ជនជាតិខ្មែរ មុខរបរ​ជាង​ជួសជុល​ឡាន តែ​មិន​ស្គាល់ឈ្មោះ​នោះទេ​៕