ភ្នំពេញ៖ បុរសជាបុគ្គលិកសហគ្រាសផលិតថ្នាំពេទ្យម្នាក់ ខ្យល់គស្លាប់ក្នុងបន្ទប់តែម្នាក់ឯង  ត្រូវបានញាតិស្នាក់នៅជិតខាងប្រទះឃើញ បន្ទាប់ពីមិនបានឃើញជនរងគ្រោះ ងើបចេញទៅធ្វើការងារដូចសព្វដង ហៅគោះទ្វារមិនសូរឆ្លើយ ឡើងអើតមើល ឃើញដេកស្លាប់បាត់ទៅហើយ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧៖១៥នាទីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅបន្ទប់ជួលលេខ១៥ ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ អុីវ ណាង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ បុគ្គលិកសហគ្រាសផលិតឱសថPPM ស្នាក់នៅបន្ទប់ជួលលេខ១៥ ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតភូមិវាលប្រិយ៍ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ មានប្រពន្ធឈ្មោះ ណៃ ស្រីនាង អាយុ៣៣ឆ្នាំ មុខរបរមេផ្ទះ មានកូនចំនួន២នាក់ ប្រុស១នាក់ ស្រី១នាក់ រស់នៅភូមិទ្រា ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង៕