កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ម្សិលមិញនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកា​ និងគ្រឿងឧបភោគបរិភោគ​មួយចំនួនដល់កុមារា ធុច សាលីក អាយុ១៤ឆ្នាំ និងកុមារា ធុច ទិត្យា អាយុ១១ឆ្នាំ សម្រាប់ផ្គត់ផ្គង់ក្នុងជីវភាពរស់នៅ និងបន្តការសិក្សារហូតដល់ចប់ចុងចប់ដើមក្លាយជាធនធានមនុស្សដ៏ពូកែរបស់សង្គមជាតិ ព្រោះប្អូនជាក្មេងប្រុសម្នាក់ដែលអស្ចារ្យអាចនិយាយបានរហូតជាង១០ភាសា។

ចំណែកព្រឹកមិញនេះ ថ្ងៃទី១៣ វិច្ឆិការ ២០១៨ នៅមានរឿងដ៏ភ្ញាក់ផ្អើលមួយទៀតគឺប្អូនប្រុស ធុច សាលីក បានមកជួបលោក ឃិត​ ឈឿន ដែលជាអគ្គនាយកបុរី ខេស៊ី (KC) ដើម្បីទទួលប្រាក់ឧបត្ថម្ភ និងសម្ភារះជាច្រើនទៀតតាមកាសន្យារបស់លោកអគ្គនាយ កាលពីម្សិលមិញ។

ហើយក្រៅពីនោះ នៅមាន​លោកអគ្គនាយកផលិតកម្មថោន បានផ្តល់ឱកាសឲ្យប្អូនប្រុស សាលីក ទៅសាកសម្លេង បើសម្លេងល្អអាចច្រៀងបាន ប្អូននឹងក្លាយជាអ្នកចម្រៀងប្រចាំផលិតកម្មនេះតែម្តង។ ចំណែករឿងមួយទៀតគឺស្ថាននីយទូរទស្សន៍ប៉េកាំង កំពុងចាប់អារម្មណ៍ជាខ្លាំង ដោយអញ្ជើញទាំងក្រុមគ្រួសារមួយនេះឲ្យទៅប្រទេសចិន ទីក្រុងប៉េងកាំងចំនួន៣ថ្ងៃ ដើម្បីដើរលេងកម្សាន្ត ក៏ដូចជាចូលរួមផ្តល់កិច្ចសម្ភាសន៍ក្នុងទូរទស្សន៍មួយនេះផងដែរ ព្រមទាំងគេផ្តល់ជូនទាំងអាហារ ស្នាក់នៅ និងការធ្វើដំណើរផងដែរ។ ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូរបស់ K01 ខាងក្រោមនេះ។

សូមរំលឹកបន្តិចថា កុមារាដែលអាចនិយាយ បានច្រើនភាសានេះ មានការផ្ទុះកក្រើកល្បីខ្លាំងគឺតាមរយៈការបង្ហោះវីដេអូពី ម្ចាស់ហ្វេសប៊ុកមួយឈ្មោះ Venus Gwc កន្លងទៅថ្មីៗ ដែលវីដេអូនេះ បានធ្វើឲ្យផ្ទុះកក្រើកពេញបណ្តាញសង្គម រហូតដល់ថ្នាក់សារព័ត៌មាន China Press ក៏ធ្វើការចុះផ្សាយរឿងនេះផងដែរ។ ក្មេងនេះអាចនិយាយភាសាច្រើនបែបនេះបានគឺចេះពីភ្ញៀវទេសចរ តែម្តង ជាមួយការខិតខំប្រឹងប្រែងរៀនដោយខ្លួនឯងផងដែរ៕

 

ជួយស៊ែរអោយ ប្អូនផងនៅព្រឹកនេះ តើប្អូនប្រុសដែលចេះជាង10ភាសារនៅមានវាសនាយ៉ាងណាបន្ទាប់ពីមកគេងនៅភ្នំពេញមួយយប់នោះ?

បាន​បង្ហោះ​ដោយ Satawath FC 20 នៅ ថ្ងៃ​ច័ន្ទ 12 វិច្ឆិកា 2018