នៅថ្ងៃទី៩ វិច្ឆិការ ២០១៨នេះ លោក K01 បានទៅធ្វើកិច្ចសម្ភាសន៍ផ្ទាល់ជាមួយបណ្ឌិតវ័យក្មេងគឺកុមារា ស៊ាប ឈៀងហេង និងម្ដាលរបស់គេ ជាមួយការចោទសួរសំនួរជា​ច្រើនតបតាមសំណើរដែលប្រិយមិត្តចង់ដឹង។

ដោលឡែក កាលពីម្សិលមិញផងដែរ នាថ្ងៃព្រហស្បតិ៍ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយសារមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទេពកោសល្យដ៏អស្ចារ្យរបស់កុមារា ស៊ាប ឈៀងហេង នៅក្នុងការប្រឡងកម្មវិធី Cambodia’s Got Talent Season2  សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៍បានសម្រេចផ្តល់ថវិកាចំនួន ១ម៉ឺនដុល្លារអាមេរិក ដល់កុមារារូបនេះ ដែលមានអាយុ ១២ឆ្នាំ មានសមត្ថភាព ទេពកោសល្យ ផ្នែកអក្សរសាស្ត្រខ្មែរ និងចេះសុភាសិតខ្មែររហូតដល់ជាង​ ២,៦៣០សុភាសិត​ ដើម្បីបានសិក្សារៀនសូត្រ​ខ្ពង់ខ្ពស់​ ក្លាយជាមនុស្សដ៏អស្ចារ្យម្នាក់របស់ព្រះរាជាណាចក្រកម្ពុជា។

ដូចនេះដើម្បីជ្រាប កាន់តែច្បាស់សូមទៅទស្សនាកិច្ចសម្ភាសន៍របស់លោកK01 និងកុមារា ស៊ាប ឈៀងហេង ទាំងអស់គ្នា៕

K01មកសម្ភាស លោកបណ្ឌិត វ័យក្មេង ឈៀង ហេង

បាន​បង្ហោះ​ដោយ Satawath FC 20 នៅ ថ្ងៃព្រហស្បតិ៍ 8 វិច្ឆិកា 2018