ប៉ៃលិន ៖ រថយន្តក្រឡុកស៊ីម៉ងតិ៍ដាច់ហ្រ្វាំងបានរេចង្កូតបុករះម៉ូតូ៩គ្រឿងរថយន្ត១គ្រឿងព្រមទាំងខូចខាតតូបលក់ដូរ ចំនួន៣កន្លែងសម្ភារៈមួយចំនួនទៀត ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង១០នាទី ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្សារសាមគ្គី ស្ថិតក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ខេត្តប៉ៃលិន ។

សមត្ថកិច្ចខេត្តប៉ៃលិន បានឲ្យដឹងថា រថយន្តបង្ករ ម៉ាកFUSO ពណ៌សខៀវពាក់ស្លាកលេខបាត់ដំបង 5A-0032 ។ ក្នុងករណីខាងលើមិនបង្កឲ្យមានគ្រោះថ្នាក់ដល់នរណាម្នាក់នោះទេ ។ ក្រោយពេលកើតហេតុអ្នកបើកបររថយន្ត បាន រត់គេចខ្លួនបាត់ត្រូវបានតំណាងក្រុមហ៊ុនជាអ្នកចេញមុខដោះស្រាយ ។

បច្ចុប្បន្នរថយន្តបង្ករថយន្ត និងម៉ូតូជនរងគ្រោះត្រូវបានកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាល ក្រុងប៉ៃលិនយកមករក្សាទុកនៅអធិការដ្ឋានដើម្បីរង់ចាំធ្វើការដោះស្រាយ ៕