ភ្នំពេញ៖ ជនសង្ស័យចំនួន៣នាក់ ត្រូវបាននគរបាលប៉ុស្តិ៍ចាក់អង្រែលើ ឃាត់ខ្លួនបានជាបន្តបន្ទាប់ នៅចំណុច២ទីតាំងផ្សេងគ្នា ដកហូតបានគ្រឿងញៀនចំនួន៥កញ្ចប់តូច។

នគរបាលបានឲ្យដឹងថា ករណី១ នគរបាលប៉ុស្តិ៍ចាក់អង្រែលើឃាត់ខ្លួនបានជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចវាលខ្សាច់ ផ្លូវ៦០ម៉ែត្រ ក្រុមទី៨ ភូមិ ព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ គា គឹមសួ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះលេខ៦១ ផ្លូវលំ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ខណៈពេលដែលជនសង្ស័យ កំពុងឈរលក់គ្រឿងញៀន ដកហូតបានក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន៤កញ្ចប់ថង់តូច នៅជាប់ខ្លួន ។

ករណីទី២ ឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី០៥ ខែ វិច្ឆិកា ឆ្នាំ២០១៨ ចំណុចក្នុងសំណង់មិនរៀបរយ ផ្លូវ៦០ម៉ែត្រ ក្រុមទី៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យទាំង២នាក់រួមមាន៖
១-ឈ្មោះ ផល ស្រីសោភា ភេទ ស្រី អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ និង ទីលំនៅ មិនពិតប្រាកដ។
២-ឈ្មោះ សុខ ចំរើន ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ និង ទីលំនៅ មិនពិតប្រាកដ។
ត្រូវបាននគបាលឃាត់ខ្លួន ខណៈពេលដែលជនសង្ស័យឈ្មោះ ផល ស្រីសោភា កំពុងឈរលក់គ្រឿងញៀន (នៅចំណុចខាងលើ) ឲ្យជនសង្ស័យឈ្មោះ សុខ ចំរើន ឃើញដូចនោះក៏បានឃាត់ខ្លួនជនសង្ស័យទាំង២នាក់ត្រួតពិនិត្យឆែកឆេររកឃើញក្រាមពណ៌សថ្លា(សង្ស័យជាគ្រឿងញៀន) ចំនួន០១កញ្ចប់ថង់តូចនៅជាប់ខ្លួនជនសង្ស័យឈ្មោះ សុខ ចំរើន ក៏បានឃាត់ខ្លួនជនសង្ស័យទាំង២នាក់ យកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែលើចាត់ការតាមនីតិវិធីតែម្តង៕