បាត់ដំបង: ព្រះសង្ឃមួយអង្គមានចិត្តបាប បានសាងអំពើរលាមកទាំងកណ្ដាលថ្ងៃទៅលើរក្មេងស្រីដល់៣រូប បន្ទាប់ពីអ្នកភូមិ ទៅទាន់ ក៏ឃើញសង្ឃរូបនោះ ធ្វើសកម្មភាពចាប់ក្មេងស្រីអាយុ​ ៧ ទៅ ១០ ឆ្នាំបម្រុងរំលោភ។

អតីតសង្ឃកំហូច ដែលត្រូវបានចាប់ផ្សឹក បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្ត ដូចការចោទប្រកាន់ ដែលរួមមាន ចាប់ថើប បឺតមាត់​ និង សម្រាតសំពត់ លូកលេងប្រដាប់ភេទក្មេងស្រីទាំង៣ ពិតប្រាកដមែន។

ជនសង្ស័យបានបញ្ចាក់ថា នៅវេលារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ គឺរូបគេបានមកពីភូមិក្រពើ ឃុំភ្នំសំពៅ ដើម្បីចង់រកសាលារៀនភាសាអង់គ្លេស។ពេលដើរកាត់ផ្លូវភូមិរំចេក៥នោះ ក៏ឃើញក្មេងស្រី ប្រុស​ ៥ ទៅ ៦ នាក់កំពុងរត់លេង ខ្លួនបានដើរចូលទៅចងអំបៅក្រហមអោយម្នាក់មួយ។ពេលនោះ ឃើញក្នុងភូមិមានសភាពស្ងាត់ គ្មានឃើញមនុស្សចាស់ដើរចេញ ចូលទេក៏នឹកឃើញចាប់អោប ថើបក្មេងស្រីទាំងនោះប្រាកដមែន។

មន្ត្រីប៉ូលិសខេត្តបាត់ដំបង បានបញ្ចាក់ថា នៅព្រឹកថ្ងៃទី៣០ ខែមិថុនា សង្ឃបរាជិកមួយអង្គនេះ ត្រូវមន្ទីធម្មការនិងសាសនាខេត្តបាត់ដំបង ចាប់ផ្សឹក ហើយប្រគល់អោយពូលិស បញ្ចូនជនសង្ស័យទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕