តាកែវ៖ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១៩ និង៣៧ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកគិរីវង់ បានចុះបង្រ្កាបករណីដឹកជញ្ជូននូវកញ្ឆាក្រៀមខុសច្បាប់មួយករណីថ្មីទៀតហេីយនៅត្រង់ចំណុចភូមិជ្រោយស្លែង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ។

ដោយអនុវត្តតាមបទការចង្អុលបង្ហាញពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត អំពីបញ្ហាបទល្មើសគ្រឿងញៀន កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ១.ឈ្មោះ គ្រួយ សុីវទាង ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ និងទី២.ឈ្មោះ ភាព លាងហ៊ត ភេទស្រី អាយុ២៨ រស់នៅភូមិ ឃុំ ជាមួយគ្នា និងដកហូតបានរួមមាន:កញ្ឆាក្រៀម១១គីឡូក្រាម និង ម៉ូតូ០១គ្រឿងម៉ាកស្គុបពីីសេរីឆ្នាំ២០១៩ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GU-3756 ។

បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធី ៕