ភ្នំពេញ៖ នារីកម្មកររោងចក្រម្នាក់ បានស្លាប់បាត់បង់ ជីវិតភ្លាមៗ ខណៈដើរលុយទឹកមេឃកំពុងតែភ្លៀង ទឹកលិចត្រឹមស្មងជើង ថាទៅលេងផ្ទះម្តាយក្មេក ស្រាប់តែដើរទៅក្បែរបង្គោលប្រអប់ភ្លើងរបស់EDC បែរជួបរឿងអកុសកបែបនេះតែម្តង។
ហេតុការណ៍ភ្ញាក់ផ្អើលនេះនៅវេលាម៉ោង១៨និង១០នាទី ថ្ងៃទី១៩ តុលា២០១៨ ណុចផ្លូវលំ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ម្តាយក្មេកសព បាននិយាយទាំងទឹកភ្នែកថា មុនពេលកើតហេតុ កូនប្រសាររបស់គាត់បានខលប្រាប់ថា ពេលចេញពីធ្វើការនិងមកលេងគាត់នៅភូមិទួលពង្រ ហើយភ្លៀងបានធ្លាក់យ៉ាងខ្លាំង និងរលឹមរហូត ធ្វើអោយទឹកលិចផ្លូវអស់ ពេលនោះកូនប្រសារគាត់បានដើរកាត់ទឹកក្បែរបង្គោលភ្លើងបណ្ដាលអោយឆក់ស្លាប់តែម្ដង៕