បន្ទាយមានជ័យ៖ រថយន្ត​មួយគ្រឿង​បាន​បែក​កង់​ពេល​បើកបរ​បណ្តាលឱ្យ​ក្រឡាប់​៣​ត្រឡប់​ង្ក​ឱ្យ​បុរស​ជា​ឱ​ពុក​ជា​អ្នកបើកបរ​បាន​រងរ​បួស​តែ​ប្រពន្ធ​និង​កូនស្រី​បាន​ស្លាប់​។​

ហេតុការណ៍​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦​ត្រង់ចំណុច​បង្គោល​ខ្សែភ្លើង​លេខ​០២០៤ ក្នុងភូមិ​គោក​ទ្រាស​ឃុំ​ឈ្នួ​រ​មានជ័យ​ ស្រុក​ព្រ​នេត្ រ​ព្រះ​ខេត្តបន្ទាយមានជ័យ ​កាលពី​រសៀល​ថ្ងៃទី​១៨​ ខែតុលា ​២០១៨​។​

​មន្ត្រីនគរបាល​ចរាច​រណ៍​បានឱ្យដឹងថា​:​មុនដំបូង​មាន​រថយន្ត​មួយគ្រឿង​ម៉ាក​តូយ៉ូតា​ធន់​ត្រា​(TOYOTA TUNDRA)​ពណ៌​ខ្មៅ​ប្រផេះ​ផ្លាកលេខ​ភ្នំពេញ​2AQ-០០41 ​បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​ទិស​ខាងលិច​។​ពេល​ដល់​កន្លែងកើតហេតុ​រថយន្ត​បាន​បែក​កង់​បង្ក​ក្រឡាប់​ចំនួន​៣​ត្រឡប់​ទើប​បណ្តា​ប​ឱ្យមាន​គ្រោះថ្នាក់​ដ៏​រន្ធត់​ដូច្នេះ​តែម្តង​។​

​សមត្ថកិច្ច​បន្តថា​:​ម្ចាស់​និង​ជា​អ្នកបើកបរ​មានឈ្មោះ​លី​ទី​គា​ភេទ​ប្រុស​អាយុ​៥៩​ឆ្នាំ​រស់នៅ​ភូមិ​ក្រ​ឡែក​លើ​ឃុំ​ល្វា​លើ​ស្រុកចំកា​លើ​ខេត្តកំពង់ចាម​។​បុរស​បាន​រងរបួស​ស្រាល​ត្រូវ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ព្រះនេត្រព្រះ​។​ឯ​សព​ក៏​តម្កល់​នៅ​វត្ត​ក្នុងស្រុក​នោះ ។​

​ចំណែក​អ្នករួមដំណើរ​ចំនួន​២​នាក់​បាន​ស្លាប់ ១.​ឈ្មោះ​ឈី​វ ងី​ម ភេទ​ស្រី អាយុ​៥៨​ឆ្នាំ ត្រូវជា​ប្រពន្ធ នៅ​ភូមិ​ឃុំ​ជាមួយគ្នា​។​ ​២.​ឈ្មោះ​លី​ហួង​ភេទ​ស្រី​អាយុ​៣២​ឆ្នាំ​ត្រូវជា​កូនបង្កើត​។​ចំណែក​រថយន្ត​បាន​រង​ការខូចខាត​ធ្ងន់ធ្ងរ​ហើយ​ត្រូវ​នគរបាល​ស្ទូច​ទៅ​រក្សាទុក​នៅ​នគរបាល​ស្រុក​៕