ព្រះសីហនុ៖ នៅវេលាម៉ោង១០ និង០០នាទីព្រឹក​ ថ្ងៃទី២២​ ខែកញ្ញា​ ឆ្នាំ២០១៨​នេះ នៅចន្លោះគីឡូម៉ែត្រ
១​២៧-១២៨​ ស្ថិតក្នុងភូមិចាំស្រី​ ឃុំកំពង់សិលា​ ស្រុកកំពង់សិលា​ ខេត្តព្រះសីហនុ។

មានករណីគ្រោះថ្នាក់ចរាចរណ៏មួយបានកើតឡើងរវាង​រថយន្ត និងម៉ូតូ​ គឺរថយន្តម៉ាក​ធុនត្រា​ ពណ៌ខ្មៅ​ ស្លាកលេខ​ភ្នំពេញ2R-3757​ បើកដោយឈ្មោះ​ យ៉ង​ រតនៈ​ ភេទប្រុស​ អាយុ២៦ឆ្នាំ​ មានទីលំនៅភូមិស្ទឹងសំរោង​ ឃុំអូរបាក់រទេះ​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​ មានទិសដៅ​ ភ្នំពេញ-ព្រះសីហនុ​ លុះដល់ចំណុចកើតហេតុខាងលើរថយន្តបានបត់ចូលផ្លូវ​លំចូល​ផ្សារកំពង់សិលា ក៏បាន​បុកជាមួយម៉ូតូដែលឈប់លើចិញ្ជើមផ្លូវ​រង់ចាំឆ្លងផ្លូវ​ម៉ាក​ហុងដា​សេ១២៥​ ពណ៌ខ្មៅ​ ស្លាក​លេខព្រះសីហនុ​1C-9450​ បណ្តាលអោយអ្នកបើកបរ និងអ្នករួមដំណើររងរបួស
១.ឈ្មោះ​ អូន​ ភេទប្រុស​ អាយុ១៧​ឆ្នាំ​ រងរបួស​ធ្ងន់(អ្នកបើកបរម៉ូតូ)
២.ឈ្មោះ​ យឹម​ ស្រីអូន​ ភេទស្រី​ អាយុ​២៨ឆ្នាំ​ រងរបួសស្រាល
៣.ឈ្មោះ ឈន​ ជីមីង​ ភេទប្រុស​ អាយុ១០ឆ្នាំ​ រងរបួសស្រាល
៤.ឈ្មោះ​ តុលា​ ភេទប្រុស​ អាយុ៤ឆ្នាំ​ រងរបួសធ្ងន់។
​អ្នករងគ្រោះខាងលើមានទីលំនៅភូមិសម្តេចតា ឃុំចំការ​ហ្លួង​ ស្រុកកំពង់សិលា​ ខេត្តព្រះសីហនុ​ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្នំពេញចំណែករ​ថយន្តនិងម៉ូតូត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា​ រងចាំដោះស្រាយទៅតាមនិតិវិធី​ ៕