បន្ទាយមានជ័យ៖ នៅ​ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ក្រោយ​រង​ការបង្ក្រាប​គ្រឿងញៀន ដកហូត​វត្ថុតាង​គ្រឿងញៀន​ជាង២គីឡូក្រាម កាំភ្លើង​ម៉ា​កឡុក៣ដើម កាំភ្លើង​ប្រើប្រាស់​ខ្យល់១ដើម និង​រថយន្ត២គ្រឿង ក្រោម​ការដឹកនាំ​កម្លាំង​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​លោក​មាស ច័ន្ទ​ពិសិដ្ឋព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បានចេញ​ប្រ​តិ​ប​ត្តិ​ការ បង្ក្រាប​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ប្រុស​ស្រី៥នាក់​នោះ​ចំណាយពេល២ថ្ងៃ​ចុងក្រោយ​ធ្វើ​នៅក្នុង​ភូមិសាស្ត្រ​ក្រុង​សិរីសោភ័ណ និង​បន្ត​ឈានទៅ​បង្ក្រាប​ផ្ទះជួល​ជនសង្ស័យ ដល់​ទឹកដី​ក្រុង​សៀមរាប​ខេត្តសៀមរាប​រកឃើញ​គ្រឿងញៀន​លាក់ទុក​ក្នុង​បន្ទប់​ជាង២គីឡូក្រាម​នោះ ។

កម្លាំង​នគរបាល​បង្ក្រាប​ជនសង្ស័យ​គ្រឿងញៀន​ទាំង៥នាក់​ជា​បក្ខពួក និង​ជា​មេខ្លោង​គ្រឿងញៀន​ធំ​បានសម្រេច​នៅពេលនេះ​ក្រោយពី​កម្លាំង​នគរបាល​បាន​ស្រាវជ្រាវ​ស៊ើបអង្កេត​រយៈពេល១ខែ​មកហើយ​ប្រើប្រាស់​វិធានការ​សម្ងាត់​តាមរយៈ​មុខសញ្ញា​ជនសង្ស័យ​គ្រឿងញៀន​ដែល​បាន​បង្ក្រាប​កន្លងមក​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ ។

ជនសង្ស័យ​គ្រឿង​ញៀ​ង​ទាំងនេះ​ជា​មុខសញ្ញា​ជួញដូរ​លក់​ចែកចាយ​គ្រឿងញៀន​ចំនួន៣ខេត្ត​គឺ​ខេត្តបន្ទាយមានជ័យ សៀមរាប និង​ខេត្តបាត់ដំបង ។ ការបង្ក្រាប​សមត្ថកិច្ច​ដកហូត​បាន​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​wy៨៧៦៤គ្រាប់​ស្មើ​ទម្ងន់ ៧៩៩,៩៤ក្រាម, ថ្នាំញៀន​ម​តំ​ហ្វេ​តា​មីន​ទឹកកក​ទម្ងន់១៩៩៥,០១ក្រាម, ថ្នាំញៀន​កេ​តា មីន៨,៥១ក្រាម ថ្នាំ​គ្រាប់​អ៊ិ​ច​ស្រា្ត​ស៊ី​ទម្ងន់២,៩៦ក្រាម,ជញ្ជីង​ថ្លឹង​គ្រឿងញៀន៤គ្រឿង, អាវុធខ្លី៤ដើម ក្នុងនោះ​អាវុធ​ខ្យល់១ដើម,រថយន្ត​ចំនួន២គ្រឿង ។ ករណី​បង្ក្រាប​គ្រឿងញៀន​ខាងលើ កម្លាំង​នគរបាល​បន្ត​ស្រាវជ្រាវ​ដើម្បី​តាម​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​មួយចំនួនទៀត ។

អង្គភាព​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​បាន​ប្តេជ្ញា​ខ្ពស់​ជាមួយ និង​សមត្ថកិច្ច​ពាក់​ដើម្បី​ប​បង្ក្រាប​គ្រឿង​ញៀ​ឱ្យមាន​ប្រសិទ្ធភាព កាត់បន្ថយ និង​លប់បំបាត់​គ្រឿងញៀន​ក្នុង ទឹកដី​ខេត្តបន្ទាយមានជ័យ ។ លោក​ព្រះរាជអាជ្ញា​បញ្ជាក់​ឱ្យដឹងទៀតថា គ្រឿងញៀន​មាន​ផលប៉ះពាល់​ធ្ង​ន​ធ្ង​រ​ដល់ សង្គម​ខ្មែរ ជាពិសេស​អ្នកប្រើប្រាស់​គ្រឿងញៀន​អាច​ទៅធ្វើ​សកម្មភាព ប្រព្រឹត្ត​បទល្មើស លួច ឆក់​ប្លន់ អំពើ​ហឹ​ង្សា បង្ក​ឱ្យ​ប៉ះពាល់​សន្តិសុខ​សង្គម ។

ជនសង្ស័យ​គ្រឿងញៀន និង​វត្ថុតាង​នៅ​រសៀល​ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ កសាង​សំណុំរឿង​ចាប់បញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕