ភ្នំពេញ៖ ទីតាំង​លួចលាក់​បើក​ហ្គេ​ម​បាញ់​ត្រី​មួយកន្លែង ​​ប្រមូលផ្តុំ​ទៅ​ដោយ​ក្រុម​ជួញដូរ និង​ប្រើប្រាស់​ថ្នាំ​ញៀន​ផង​ដែរ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ស្លៀកពាក់ស៊ីវិល ឆ្មក់ចូលបង្ក្រាប និងធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីបាន៥-៦នាក់ (នារី២នាក់ ជាអ្នកមើលការខុសត្រូវទីតាំងខាងលើផងដែរ) រួចបញ្ជូនឡើងលើរថយន្តជាបន្តបន្ទាប់គ្នា។

ករណីបង្ក្រាបខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង១០យប់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្ទះល្វែងមួយកន្លែង នៅតាមបណ្ដោយផ្លូវ៣៧១ ជិតគ្លីនិកសួគា៍​ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕