ភ្នំពេញ៖ លោកឧកញ៉ាបណ្ឌិតផាសុកភាពបណ្ឌិត គាង សេង ហៅលោកបណ្ឌិត ណូនី ដែលល្បាញល្បីក្នុងការជួយឲ្យសុខភាពរបស់ល្អប្រសើរ និងរឹងមាំតាមបែបធម្មជាតិ គ្រោងនាំយកបច្ចេកវិទ្យាព្យាបាលជំងឺភ្នែកបែបថ្មីពីប្រទេសឥណ្ឌាមកកាន់ប្រទេសកម្ពុជា។

ការបញ្ជាក់របស់ឧកញ៉ាផាសុខបណ្ឌិត គាង សេង បានធ្វើឡើងក្នុងពេលដែលរូបលោកអញ្ជើញចូលរួមក្នុងការសម្ពោធមន្ទីរពេទ្យព្យាបាលភ្នែកដ៏ធំបំផុតនៅរដ្ឋញ៉ូដេលី ប្រទេសឥណ្ឌា របស់លោកបណ្ឌិតសាស្រ្តាចារ្យបាស៊ូ-ស្ថាបនិកទឹកបន្តក់ភ្នែកអ៉ីសូទីន។

បើតាមលោក គាង សេង បានឲ្យដឹងថា មន្ទីរពេទ្យព្យាបាលភ្នែករបស់ សាស្ត្រាចារ្យបណ្ឌិត បាស៊ូ នេះ គឺព្យាបាលជំងឺភ្នែកតាមបច្ចេកវិទ្យាថ្មី ដោយមិនប្រើថ្នាំគីមី និងការវះកាត់នោះឡើយ តែជួយឲ្យជំងឺកន្ទុយថ្លែនភ្នែក បាយភ្នែក ទឹកដក់ក្នុងភ្នែក ងអឺតរ៉េទីនភ្នែក ម្ញ៉ុបដោយកំព្យូទ័រ និងទូរទស្សន៍ និងជំងឺងងឹតភ្នែកផ្សេងៗទៀតជា ១០០ភាគរយ។

លោកឧកញ៉ាផាសុកបណ្ឌិត ដែលកំពុងល្បាញល្បីនៅកម្ពុជាតាមរយៈការពន្យល់ប្រជាពលរដ្ឋឲ្យព្យាបាលជំងឺ ឬធ្វើឲ្យសុខភាពបានប្រសើរឡើងដោយមិនប្រើថ្នាំពេទ្យរូបនេះ បានអះឲ្យដឹងថា លោក សាស្ត្រាបណ្ឌិតចារ្យបាស៊ូ មានពិសោធន៍លើការព្យាបាលជំងឺភ្នែកដោយមិនប្រើថ្នាំគីមី និងការវះកាត់នេះអស់រយៈពេលប្រមាណ៣៥ឆ្នាំមកហើយ ហើយទទួលបានបណ្ណសរសើរពីជុំវិញពិភពលោកជាង ២០០បណ្ណថែមទៀតផង។

ដោយមើលឃើញបច្ចេកវិទ្យា ក៏ដូចជាបច្ចេកទេសក្នុងការព្យាបាលជំងឺភ្នែកបែបថ្មីដោយមិនប្រើថ្នាំគីមី និងការវះកាត់នេះមានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលជំងឺភ្នែក ស្របពេលដែលពលរដ្ឋកម្ពុជាបច្ចុប្បន្នក៏មានបញ្ហាភ្នែកច្រើនដែរនោះ ឧកញ៉ាផាសុកបណ្ឌិត គាង សេង បានប្រាប់អោយដឹងថា រូបលោកគ្រោងនាំយកបច្ចេកវិទ្យារបស់មន្ទីរពេទ្យមួយនេះ មកកាន់ប្រទេសកម្ពុជា ដោយរំពឹងថា នឹងជួយដោះស្រាយបញ្ហាជំងឺភ្នែករបស់ប្រជាពលរដ្ឋកម្ពុជាបានកាន់តែប្រសើរ។

សូមបញ្ជាក់ថា លោកឧកញ៉ាផាសុកបណ្ឌិត គាង សេង ឬពលរដ្ឋកម្ពុជានិយមហៅថា លោកបណ្ឌិតណូនី គឺជាទីប្រឹក្សា និងជាអ្នកដោះស្រាយបញ្ហាសុខភាពដ៏ល្បីឈ្មោះមួយរូបតាមរយៈការផ្តល់យោបល់នានាក្នុងការព្យាបាលជំងឺរ៉ាំរ៉ៃដូចជាជំងឺក្រពះពោះវៀន ជំងឺលើសឈាម ទឹកនោមផ្អែម ស្បូន និងជំងឺជាច្រើនផ្សេងទៀត តាមវិធីសាស្ត្របែបធម្មជាតិ ដោយមិនប្រើថ្នាំពេទ្យនោះឡើយ។

ក្រៅពីការផ្តល់ប្រឹក្សាយោបល់ លោក គាង សេង ក៏មាននាំចំណីកោសិកាសម្រាប់ជួយសុខភាព ទឹកញ ទេព ( Divine Noni) ទឹកបន្តក់ភ្នែក អ៊ីសូទីន និងឧបករណ៍ល្បីម៉ាកខេន ពីប្រទេសឥណ្ឌាផងដែរ៕