កណ្តាល៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង រវាង​រថយន្ត​តូច​និង​ម៉ូតូ បណ្តាល​មនុស្ស២នាក់ របួសធ្ងន់​និង​ស្រាល នៅ​ចំណុច​ផ្លូវជាតិ​លេខ៥ ចន្លោះ​គីឡូម៉ែត្រ៣៤-៣៥ ភូមិ​ចេ​តី​យ៍​ថ្មី ឃុំ​វិហារ​លួង ស្រុក​ពញា​ឭ ខេត្តកណ្តាល កាលពី​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ។

ចំណែក​ភាគី​ម៉ូតូ​ម៉ាក HONDA AIRBLACK ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AB-2807 បើកបរ​ដោយ​ឈ្មោះ យ៉ើ សោ​ហ្វី ភេទ​ប្រុស អាយុ៣១ឆ្នាំ មាន​ទីលំនៅ ភូមិ​ច្រាំង​ចំរេះ១ សង្កាត់​ច្រាំង​ចំរេះ១ ខណ្ឌ​ឬ​ស្សី​កែវ (របួសធ្ងន់) អ្នករួមដំណើរ​ឈ្មោះ ស្មាន ហ្វី​នី ភេទ​ស្រី អាយុ៣២ឆ្នាំ មាន​ទីលំនៅ ភូមិ​ឃ្លាំង​ស្បែក ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្តកណ្តាល (រងរបួស​ស្រាល) ។

គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង រវាង​រថយន្ត១គ្រឿង​ម៉ាក​កាមរី​ឆ្លាម ពណ៌​ទឹក​ប៉ិច ពាក់​ផ្លាកលេខ ភ្នំពេញ 2D-8132 បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច (អ្នកបើកបរ​រត់គេច​ខ្លួន) លុះ​ពេល​បើកបរ​មកដល់​ចំណុច​ផ្លូវ​កោង​កន្លែងកើតហេតុ​កើតហេតុ បាន​ឡើង​វ៉ា​ជែង រថយន្ត១គ្រឿង​ដែល​កំពុង​បើកបរ​ស្រប​ទិស​នៅខាងមុខ ហើយ​ក៏បាន​ជ្រុល​ចង្កូត​ទៅ​ចូលក្នុង​ចំណែក​ផ្លូវ​នៃ​យាន​ផ្ទុយ​ទិស​ម្ខាង​ទៀត​ក៏​បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង ដែល​កំពុង​បើកបរ​ច្រាស់ទិស​គ្នា (ពី​លិចទៅ​កើត) បណ្តាល​ឲ្យ​អ្នកបើកបរ ម៉ូតូ​រងរបួស​ធ្ងន់(បាក់ជើង​ខាងឆ្វេង)និង​អ្នករួមដំណើរ​រងរបួស​ស្រាល ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្នំពេញ ៕