ព្រះសីហនុ៖ កាលពីនៅ​ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ នៅ​ក្រុមទី9 ភូមិ4 សង្កាត់4 ក្រុងព្រះសីហនុ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍ ស្នងការ​នគរបាល​ខេត្ត បាន​ដឹកនាំ​កម្លាំង​ជំនាញ​ដោយផ្ទាល់ ចុះបង្ក្រាប​ករណី​ជួញដូរ កាន់កាប់ រក្សាទុក​គ្រឿងញៀន១ករណី ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ឈ្មោះ ង៉ែត សុវណ្ណ ភេទ​ប្រុស អាយុ៤៦ឆ្នាំ មាន​ទីលំនៅ​ក្រុមទី១៧ ភូមិ២ សង្កាត់​លេខ៣ ក្រុងព្រះសីហនុ ។

ដកហូត​បាន​វត្ថុតាង ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​ចំនួន១៩កញ្ចប់ ស្មើនឹង ២២,៦ក្រាម ,ម្សៅ​ក្រាម
ចំនួន6កញ្ចប់ ស្មើនឹង៩,១ក្រាម និង​ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំនួន២គ្រឿង លុយ១៩0.000រៀល ។
ករណីនេះ​កម្លាំង​ជំនាញ​កំពុង​បន្ត​តាម​នីតិវិធី ៕