ព្រះ​សីហ​នុ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​នៅ​កន្លែងកើតហេតុ ដោយ​រថយន្ត ហាយ​លេ​ឌ​រ័ បើក​បុករួចហើយខ្ទាតចូលទៅ​ប៉ះ​រថយន្ត ដឹក​ដី កិន​ស្លាប់​យ៉ាង​អ​ណោ​ច​អធម​។ ករណីនេះ​កើតឡើង លើ​ដង​ផ្លូវជាតិ​លេខ​៤ នៅ​ចន្លោះ​គីឡូម៉ែត្រ ១៥៦-១៥៧ ស្ថិតនៅ​ភូមិ​អូរ​តា​ហយ ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ​កាលពី រសៀល​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៨​។​

​មន្ត្រី​អាជ្ញាធរ​ដែនដី​បាន​ប្រាប់ថា មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង រវាង​រថយន្ត​ហាយ​លេន​ឌ​រ័ ពណ៌​ស្ករ មាន​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ​ទៅ​ភ្នំពេញ ពាក់​ស្លាខ​លេខ ព្រះសីហនុ 2B- 8886 អ្នកបើកបរ​(​រត់គេច​បាត់​) បាន​បុក​នឹង​ម៉ូតូ​១​គ្រឿង ម៉ាកវ៉េវ ពណ៌​ក្រហម បើកបរ ដោយ​ឈ្មោះ នូ ទូច ភេទ​ស្រី មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ ហើយ​ជនរងគ្រោះ​បាន​ខ្ទាត​ចូលទៅ​ក្រោម​រថយន្ត​មួយគ្រឿង​ទៀត ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ​ទ្រុង​ពណ៌​ស ដឹក​ខ្សាច់​មាន​ទិសដៅ​បញ្ច្រាសទិស​គ្នា ពាក់​ស្លាក​លេខ ភ្នំពេញ 3-E 2010 បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​ស្ត្រី​រងគ្រោះ​ស្លាប់​នៅ​កន្លែង​។​

​សាកសព​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ចំណែក​​រថយន្ត និង​ម៉ូតូ ត្រូវបាន​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សីលា​ចាត់ការ​តាម​និតិ​វិធី​៕