រាជធានីភ្នំពេញ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅ​ចំណុចរង្វង់មូលវិមានឯករាជ្យ ដែលបង្ករឡើងដោយរថយន្ដ២គ្រឿងប៉ះគ្នាគឺរថយន្ដព្រូសពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AM-7489 បានប៉ះគ្នាជាមួយរថយន្ដបាឡែនពណ័ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ​ 2AJ-8744 បណ្ដាលអោយខូចខាតផ្នែកខាងមុខទាំងសងខាងតែម្ដង។ ហេតុការណ៍កើតឡើងនៅថ្ងៃទី​ ១១ តុលា​ ឆ្នាំ២០១៧ នៅចំណុចរង្វង់វិមានឯករាជ្យ ក្រោយពេលកើតសមត្ថកិច្ចបានចុះមកដល់និងធ្វើការវាស់វែងរយន្ដទាំងពីរគ្រឿងដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់។