ប៉ៃលិន៖ កាលពីវេលាម៉ោង១៧ និង៣០នាទីល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំស្ទឹងកាច់បានសហការណ៍ជាមួយកម្លាំងប្រជាការពារបានចុះបង្ក្រាបបានក្មេងទំនើងចំនួន ០៤នាក់ នៅចំណុចផ្ទះសំណាក់ ពេជ្រ បូរ៉ាន់ (បន្ទប់លេខ៧) ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ក្មេងទំនើងទី១-ឈ្មោះ ហ៊ន ម៉ៃហាវ ហៅ រ៉ា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិតាកុដ ឃុំរតនមណ្ឌល ស្រុករតនមណ្ឌលខេត្ត បាត់ដំបង។

២-ឈ្មោះ ហៃ ខាវ ហៅខាវ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអន្លុងថ្ងាន ខេត្តបន្ទាយមានជ័យ។

៣-ឈ្មោះ ឆាន ផានិត ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិអូឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

៤-ឈ្មោះ វ៉ាត ធីតា ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិ ផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ក្រោយការបង្ក្រាបនេះកម្លាំងដកហូតវត្ថុតាងបាន៖ ទី១. កាំបិតសាំរ៉ៃ ចំនួន២ដើម ​ទី២. ដែក​កេះចំនួន៥​ ទី៣. ដបសម្រាប់ជក់ថ្នាំ​ញៀន១ បច្ចុប្បន្ន ជនសង្ស័យទាំង៤ រួមជាមួយវត្ថុតាងត្រូវបាន នាំយកទៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕