ភ្នំពេញ​៖​ កាលពីវេលា​ម៉ោង​១០ និង​២០​នាទី​យប់ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៨ បុរស​ម្នាក់​ជា​ប្ដី​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង រីឯ​ប្រពន្ធ​បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពី​ពួកគាត់​ជិះ​ម៉ូតូឌុប​គ្នា​ឆ្លងផ្លូវ ហើយ​ត្រូវបាន​បុរស​ជនជាតិ​ចិន​២​នាក់ បើករថយន្ត​ឡិច​ស៊ី​ស RX330 មិន​ប្រយ័ត្ន ជ្រុល​ទៅបុក​ជាមួយ​ម៉ូតូ​ជនរងគ្រោះ​ចំ​ពីមុខ​ពេញទំហឹង​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ខាងលើនេះ បាន​កើតឡើង​នៅតាមបណ្ដោយផ្លូវ​ជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ ក្តី​តា​កុយ សង្កាត់វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​សព​ជនរងគ្រោះ​ខាងលើ​មានឈ្មោះ អឹម សុធី (​ត្រូវជា​ប្ដី​) ភេទ​ប្រុស ជនជាតិខ្មែរ អាយុ​៥៦​ឆ្នាំ មុខរបរ​ជា​គ្រូបង្រៀន នៅ​សាលា​បឹង​កេងកង​។

ចំណែកឯ​ប្រពន្ធ​ជនរងគ្រោះ​មានឈ្មោះ សុ ធា​រី ភេទ​ស្រី ជនជាតិខ្មែរ អាយុ​ប្រហែល​៤០​ជាង មុខរបរ​ធ្វើ ពេទ្យ​នៅ​មន្ទី​ពេទ្យរុស្ស៊ី​អ្នក​ទាំងពីរ​រស់នៅ ជិត​ផ្សារ​ព្រែក​ឯង ក្នុង​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​៕