រតនគីរី៖ នៅ​ថ្ងៃទី២០ កក្កដា ២០១៨នេះ ស្ថិតនៅ​ភូមិ​តឺ​ន ឃុំ​តឺ​ន​ ស្រុក​កូន​មុំ ​ក្រោយពី​កើតហេតុ​បងប្អូន​សាច់ញាតិ​នឹង​ប្ដី​បាន​រាយ​ការ​ណ៍ជួន​សមត្ដ​កិច្ច​ប៉ូលិស​នឹង​ប៉េអឹម​ស្រុក​ទៅធ្វើ​ការត្រួតពិនិត្យ​សាកសព ។

ស្ដ្រី​រងគ្រោះ​មានឈ្មោះ សឿន ណា​ង អាយុ៤៣ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ឃុំ​ខាងលើ ដោយ​យក​ថ្នាំ​កុក​លេប​អស់​មួយ​ដប​ស្លាប់​ទាំង​ព្រឹក​ព្រលឹម​តែម្ដង។

បើតាម​សេចក្ដី​រាយ​ការ​ណ៍ពី​បុរស​ជា​ប្ដី​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា​ប្រពន្ធ​របស់គាត់​មាន​រោគ​ស្ដ្រី​ជាង៣ឆ្នាំ​មកហើយ នឹងធ្លាប់បាន​ព្យាយាម​លេបថ្នាំ​កុក​សម្លាប់ខ្លួន៣ទៅ៤ដងដែរ​ តែ​លេប​បាន​តិចតួច ត្រូវបាន​រូបគាត់ជាប្ដី​ឃើញ​ទាន់​ហើយ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ទាន់ពេលវេលា ។

លើកចុងក្រោយ​នេះ​គាត់​ជា​ប្ដី​ជាប់រវល់​ទៅ​ចំការ​ក្រោយ​ផ្ទះ​ដល់ពេល​ត្រឡប់មក​ដល់ផ្ទះ​វិញ​បានឃើញ​ប្រពន្ធ​ដេក​ប្រកាច់​នៅ​គ្រែ​ដេក​បាត់ទៅហើយ ។

សមត្ថកិច្ច​បានបញ្ជាក់​ថា​ស្ដ្រី​រងគ្រោះ​ពិតជា​លេបថ្នាំ​កុក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន មិន​មានរឿង​ឃាតកម្ម​កើតឡើង​ទេ​ក្រោយពី​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ​សាកសព​រួច​បានប្រគល់​ជួន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕