ភ្នំពេញ៖ ម៉ូតូពីរគ្រឿងទាក់ដៃចង្កូតគ្នាបណ្តាលឲ្យបុរសវ័យចំណាស់បាក់ស្មា និងបាក់ជើងបណ្ដាលឲ្យរងរបួសធ្ងន់ហើយនឹងក្មេងប្រុសដែលជិះម៉ូតូម្ខាងទៀតរងរបួសស្រាល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៥និង១០នាទីល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវបេតុងក្នុងភូមិចំរើនផលសង្កាត់បឹងទំពុនទី ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បុរសវ័យចំណាស់ដែលរងរបួសបាក់ដៃនិងបាក់ជើងមានឈ្មោះ លៀវ គង់ អាយុ៧១ឆ្នាំ ស្នាក់នៅក្នុងបុរីពិភពថ្មីចំការដូង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ចំណែកក្មេងប្រុសជិះម៉ូតូម៉ាកធូដេមានឈ្មោះ ម៉ី ចាន់ ភេទប្រុសអាយុ ១៦ឆ្នាំមានមុខរបរ កម្មករអ្នកលក់ម៉ូតូ ស្នាក់នៅភូមិចម្រើនផល សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕