ភ្នំពេញ៖ គណនីហ្វេសប៊ុករបស់តារាចម្រៀងលេចធ្លោទ្រនំសាន់ដេ ខាន់ ជេមស៍ ត្រូវបានជនអនាមិក Hack យកទៅប្រើប្រាស់បោកបញ្ឆោតយកលុយពីសំណាក់មិត្តភក្រនៅក្នុងសិល្បៈរាប់សិននាក់ ប៉ុន្តែមិនទាន់ដឹងដឹងមានអ្នកណាខ្លះចាញ់បោកនោះទេ គ្រាន់តែដំណឹងនេះបានកក្រើកពេញពិភពសិល្បៈតែម្តងតាំងពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨នេះ។

លោក ឡុង សុគិរី បុគ្គលិកផ្នែកទីផ្សាររបស់សមាគមសិល្បៈ បានឲ្យដឹងថា «សូម្បីតែខ្ញុំក៏ត្រូវអាខោនរបស់ ខាន់ ជេមស៍ ឆាតមកខ្ចីលុយ ៥០០ដុល្លារ» តែជាសំណាងល្អមួយដែរលោកមិនបានប្រគល់តាមការខ្ចីរបស់​ជន​ខិល​ខូច​លួយ​គណនីហ្វេសប៊ុកតារាចម្រៀង ជេមស៍ នោះទេ ដោយខ្លួនលោកផ្ទាល់បានប្រាប់តារាញូស៍ បន្ថែមថា «ពេលឃើញអញ្ចឹងខ្ញុំខលទៅសួរផ្ទាល់លោក ខាន់ ជេមស៍ តបថា មានមនុស្សជាច្រើនបានខលមកសួររឿងនេះ ហើយលោកបានប្រាប់ថា គណនីហ្វេសប៊ុកត្រូវបានគេលួចទាំងពីល្ងាចមិញម្ល៉េះ»។ ម្ល៉ោះហើយសូមបងប្អូន និងមិត្តសិល្បៈទាំងអស់មេត្តាប្រុងប្រយ័ត្ន ចាញ់បោកជនខិលខូចមួយចំនួនឆ្លៀតឱកាសយកអាខោនហ្វេសប៊ុកអ្នកដទៃទៅឆាតខ្លីលុយ ហើយមួយវិញទៀតស្នើទៅអាជ្ញាធរមានសមត្ថកិច្ចមេត្តាជួយពិនិត្យ និងស្រាវជ្រាវវែកមុខ​ជន​ខិល​ខូច​ផង កុំឲ្យបន្តសកម្មភាពស្មោកគ្រោកបែបហ្នឹងទៀត។