កំពង់ចាម៖​ កម្មការិនីរោងចក្រយីហោ សាខាជូយហួយ ដេរស្បែកជើង​ ភូមិអំបិលធំ​ ឃុំខ្វិត​ ស្រុកព្រៃឈរ ប្រមាណជាង៥០នាក់ បានដួលសន្លំជាបន្តបន្ទាប់ ។

លោក​ ឈឿន​ វ៉ាន់ថន​ ប្រធានការិយាល័យសុខាភិបាលស្រុកព្រៃឈរ​ បានប្រាប់ឲ្យ​ដឹងថា​ នៅវេលាម៉ោង១២ត្រង់ថ្ងៃ​ ថ្ងៃទី១២ ខែកក្កដា ២០១៨​នេះ កម្មការិនី​ជាង៤៦នាក់​ ធ្វើការរោងចក្រខាងលើបានដួលសន្លប់ជាបន្តបន្ទាប់​ នេះដោយសារអស់កម្លាំងខ្សោយទៅៗ​។ លោកថា មូលហេតុ​នៅ​មិនទាន់បាន​ដឹង​នៅ​ឡើយទេ​ ដោយអ្នកខ្លះថា ពុលសារក៉ាវស្បែកជើង​ អ្នកខ្លះថា អត់ងងុយជារៀងរាល់ថ្ងៃ​ ធ្វើការលើសម៉ោង​ ។

ក្រោយពីបានដឹងដំណឹងភ្លាម​ៗ លោក​​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាមបានចុះមកពិនិត្យមើលស្ថានភាព នឹងបានព្យាបាលពីក្រុមគ្រូពេទ្យដើម្បីជួសង្គ្រោះកម្មាការិនី ដែលបានដឹកយកមកព្យាបាលនៅក្នុងមន្ទីរបង្អែកស្រុកព្រៃឈរ៕