​កណ្ដាល​៖​ មានហេតុ​ការណ៍​ភ្ញាក់ផ្អើល​ដែលមិននឹក​ស្មានដល់មួយបានកើត​ឡើង​ ដោយ​ក្មេង​ប្រុស​ម្នាក់​ បាន​ចង​ ក​ សម្លាប់​ខ្លួន​នៅលើផ្ទះ​របស់ខ្លួនទាំង​កណ្ដាល​ថ្ងៃ​ចែស​ កាលពី​ថ្ងៃទី៤ ​ខែ​កក្កដា​ ឆ្នាំ​២០១៨ វេលាម៉ោង១៦ និង១០នាទី នៅចំណុចភូមិជយ័ឧត្តម ឃុំសំរោងធំ​ ស្រុកកៀនស្វាយ​ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ​ កុយ សំណាង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិជយ័ឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

សាច់ញាតិ​ជន​រងគ្រោះ​បាន​និយាយ​ថា​៖ នៅថ្ងែខែឆ្នាំវេលាម៉ោងខាងលើជនរងគ្រោះបានសុំលុយពីម្តាយឈ្មោះ ប៊ូ​ លាង ភេទ ស្រី អាយុ ៥៣ឆ្នាំចំនួន១០០០០រៀល តែម្តាយមិនអោយព្រោះលក់កាហ្វេមិនដាច់ពេលនោះជនរងគ្រោះបានជិះម៉ូតូចេញទៅខាងក្រៅបាត់មួយសន្ទុះក៍ត្រឡប់មកផ្ទះវិញអង្គុយនៅក្រោមផ្ទះមួយស្របក់បានកាន់ទូរសព្ទ័ឡើងទៅខាងលើផ្ទះ ពេលនោះម្តាយជនរងគ្រោះបានប្រើឈ្មោះ គង់ កុយ ភេទប្រុស (ជាឪពុកជនរងគ្រោះ)នៅខាងក្រោមផ្ទះអោយទៅហៅកូន តែមិនឭកូនឆ្លើយក៍ឡើងទៅលើផ្ទះមើលស្រាប់តែឃើញកូនចងកនិងខ្សែអង្រឹងពណ៌ខៀវប្រវែង១.៥០ម៉ែត្រជាប់នឹងធ្នឹមពិដានឡៅតឿស្លាប់បាត់ទៅហើយ បន្ទាប់មកក៍បានរាយការណ៍ប្រាប់កំលាំងប៉ុស្តិ៍នគរបាលរដ្នបាលសំរោងធំ ។

ក្រោយទទួលបានពត័មានកំលាំងប៉ុស្តិបានចុះដល់កន្លែងកើតហេតុសហការជាមួយកំលាំងជំនាញស្រុក អាជ្ញាធរមូលដ្នាន គ្រូពេទ្យប្រចាំឃុំ សំរោងធំ នឹង ក្រុមគ្រួសារចុះពិនិត្យសាកស​ពនិងបានបញ្ជាក់ថា ៖ជនរងគ្រោះពិតជាស្លាប់ដោយសារចងកនិងខ្សែអង្រឹងពិតប្រាកដមែន។

ក្រោយពី​សមត្ថកិច្ច​ពិនិត្យរួច​ ក៏បានប្រគល់សពទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕