តាកែវ ៖ ហេតុការណ៍នេះបានកើតឡើងកាលពីព្រលប់​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅលើ​ផ្លូវជាតិ​លេខ២ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ៣២-៣៣ ភូមិ​ឃ្លាំង​សម្បត្តិ ឃុំ​ពត់​ស ស្រុក​បាទី ខេត្តតាកែវ។

គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត កាមរី​ឆ្លាម ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ កណ្តាល​2A-5517 បើកបរ​ដោយ​បុរស​ម្នាក់ ពី​ជើង​ទៅ​ត្បូង បាន​រេ​ចង្កូត​មក​ឆ្វេង​ដៃ បុក​ជាមួយ​រថយន្ត​ម៉ាក បុ​ង​ហ្គោ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2J-1910 ដែល​កំពុង​បើកបរ​ដោយ​បុរស​ម្នាក់ រួម​ដំណើរ​ជាមួយ​មនុស្ស​ចំនួន១៣នាក់​ទៀត​នៅ​ខាងក្រោយ​លើ​រថយន្ត​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​ទាំងសងខាង​ខូចខាត​យ៉ាងដំណំ និង​បណ្តាល​ឲ្យ​មនុស្ស​ចំនួន១៤នាក់ រងរបួស​ធ្ងន់​និង​ស្រាល ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ៕