ភ្នំពេញ៖ រថយន្តកាមរីបាឡែនមួយគ្រឿង បើកបរដោយបុរសម្នាក់ទើបនឹងចេញពីផឹកសុី បើកងោកមួយភាំងក៏បុកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតទ្រូងផ្លូវខ្ទាតចេញពីជួរអស់៤ផ្ទាំង រីឯរថយន្តវិញរងការខូចខាតដាច់កង់ទៅមុខលែងរួច តែមិនបង្កឲ្យមានអ្នករងរបួសទេ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣និង១០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ជិតស្ពានអាកាសស្ទឹងមានជ័យ)  

រថយន្តបង្ក ម៉ាកកាមេរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AL-6494 បើកបរដោយបុរសម្នាក់ សង្ស័យស្រវឹង ។ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានវាស់វែង និងស្ទូចយករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមនីតិវិធីច្បាប់ ៕