ភ្នំពេញ​៖ នៅវ​លា​ម៉ោង​១​នឹង​៣០​នាទី​រសៀល​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៨​ នេះ មានករណី​អគ្គិភ័យបាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បង្ក​រការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ តាម​បណ្តោយ​ផ្លូវ​លេខ​១៣៦ ស្ថិតក្នុង​សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

​ខណៈពេល​នេះ សមត្ថកិច្ច និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង កំពុងធ្វើការ​អន្តរាគមន៍​បាញ់​ពន្លត់ ហើយ​មិនទាន់​ដឹង​មូលហេតុ​នៃ​ការឆាបឆេះ ឬ​មា​នន​ណារ​ម្នាក់​រងរបួស​នៅឡើយ​នោះទេ​៕