រាជធានីភ្នំពេញ៖​​ នៅព្រឹកថ្ងៃទី៦ តុលា​​ ឆ្នាំ២០១៧​ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់មួយដែលបងង្ករដោយបុរសម្នាក់បើកបររថយន្ដCRV ក្នុងស្ថានភាពស្រវឹងតាមទិសដៅបញ្ច្រាស់ផ្លូវក៍បានជ្រុលទៅបុករថយន្ដនិងម៉ូតូរួចបុកបន្តរទៀតចួលកន្លែងលក់ស៊ុប​បណ្ដាលអោយមនុស្សជាច្រើននាក់បានរងរបួសធ្ងន់និងស្រាលខណះកំពុងតែហូបស៊ុបដែលជាប់ និងរបងមន្ទីរពេទ្យព្រះកេតុមាលា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។​

ប្រភពពត៍មានបន្តថា ពួកគាត់បានឃើញម្ចាស់រថយន្ដ​ កាមរីបាឡែន ពណ័ស ដែលមានស្លាកលេខ​ ភ្នំពេញ 2AF-2624 រួមជាមួយនិងក្រុមគ្រួសារ និងម្ចាស់ម៉ូតូស្មាសវី ពណ័ខ្មៅមានស្លាកលេខ​ ភ្នំពេញ1BY-5232 ពីនាក់ប្ដីប្រពន្ធរួមជាមួយកូនតូចកំពុងតែហូបស៊ុបពីរតុក្បែរគ្នាស្រាប់តែមួយសន្ទុះក្រោយមកស្រាប់តែមានស្រាប់តែមានរថយន្ដម៉ាក CRV ពណ័ទឹកប្រាក់បាក់ស្លាកលេខ ភ្នំពេញ 2N-4688 បើកបញ្ច្រាស់ផ្លូវបានបុករះតែម្ដង។

ភ្លាមៗនោះ សមត្ថកិច្ចបានមកដល់ដើម្បីធ្វើការវាស់វែងនិងនាំខ្លួនជនបង្ករយកទៅសាកសួរ នៅប៉ុស្ដិ៍នគរបាល ស្រះចក ចំណែកម៉ូតូ និងរថយន្ដត្រូវបានយករក្សារទុកដើម្បី​ដោះស្រាយទៅតាមផ្លួវច្បាប់ផងដែរ៕