កណ្តាល៖ នៅ​ថ្ង‌ៃ​ទី១០ ខែមិថុនា​ឆ្នាំ ២០១៨ មានករណីប្រទះឃើញសាកសពបុរសម្នាក់ស្លាប់អណ្ដែតទឹកបង្ករការភ្ញាក់ផ្អើលដល់បរជាពលរដ្ឋ និងអាជ្ញាធរចុះធ្វើកោសលវច្ច័យ នៅ​ចំណុច​ទឹកអូរ​ខ្លិត ស្ថិតនៅ​ក្នុងភូមិ​តាប៉ាង ឃុំ​សំរោង លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល ខាងត្បូង ភូមិ​ប្រហែល១២០០ម៉ែត្រ ។

ជន​រង​គ្រ‌ោះ ឈ្មោះ រ៉ៃ រ៉ា ភេទ​ប្រុស អាយុ៥២ ឆ្នាំ​មុខរបរ គ្មាន រស់នៅ​ជាមួយ​ក្មួយ (ជនរងគ្រោះ​មាន​សតិ មិន​គ្រប់គ្រាន់)ជនជាតិខ្មែរ នៅ ភូមិ​ត្រពាំង​ត្បែង ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល៕